កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

FN​ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តក្រចេះ៖ ១០,២២៥ នាក់ * ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់ * ខេត្តកំពត៖ ៩,២៩២ នាក់ * ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់ * ខេត្តសៀមរាប៖ ៦,៩៧៩ នាក់ * ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។ លោកបណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក … Continue reading កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍